ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៏



គណ:កម្មការប្រតិបត្តិសមាគមសង្គហ:មិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាណត្តិទី៥

សាលាជាតិគយ រសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ លោក ទួន សុគន្ធ ប្រធានមន្ទីររសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណ:កម្មការប្រតិបត្តិសមាគមសង្គហ:មិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាណត្តិទី៥។


អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។


កិច្ចប្រជុំប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែកុម្ភ: ឆ្នាំ២០២៥

វេលាម៉ោង ០៩:០០នាទីព្រឹក តាមរយៈប្រព័ន្ធវីដេអូ Zoom។

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ហៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានបើកការប្រជុំផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០២៤)និងជំរុញការដាក់ពាក្យស្នើរសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋនិងដាក់ពាក្យស្នើសុំយកប័ណ្ណកម្មសិទ្ធដីរដ្ធដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តរដ្ធរបស់រដ្ធបាលឃុំ សង្កាត់។ កម្មវិធីប្រជុំប្រព្រឹត្តទៅនៅ សាលប្រជុំធំមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង វេលាម៉ោង ៨:៣០នាទីព្រឹក។



Location: https://maps.app.goo.gl/UBtMoKiC1SzMwDhb7


អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំ ​ផ្សព្វផ្សាយការ​រៀបចំបញ្ជីសារ​ពើភណ្ឌទ្រព្យ​សម្បត្តិរដ្ឋ​ឆ្នាំ​គោ​ល(ឆ្នាំ២០២៤)

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដឹកនាំការប្រជុំផ្សព្វផ្សាយការ​រៀបចំបញ្ជីសារ​ពើភណ្ឌទ្រព្យ​សម្បត្តិរដ្ឋ​ឆ្នាំ​គោ​ល(ឆ្នាំ២០២៤)និង​​ជំរុញ​​​ការ​ដាក់ពាក្យស្នើសុំចុះ​​​បញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនិងដាក់ពាក្យស្នើសុំ​យកប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះ​ក្នុង​​​​​បញ្ជីសារពើ​​​ភណ្ឌ​​ទ្រព្យសម្បត្តិ​​​រដ្ឋ របស់មន្ទីរជំនាញ អង្គភាព និងរដ្ឋបាល​ខេត្ត ក្រុង ស្រុក

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំ ស្ដីពី"​ការបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ដការងារបន្ដឆ្នាំ២០២៥"

មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្ដព្រៃវែង នាព្រឺកថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ កិច្ចប្រជុំដែលមានលោក ​ទួន សុគន្ធ

ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ បានដឹកនាំ​ការប្រជុំផ្ទៃក្នុង​ ស្ដីពី"​ការបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ដ

ការងារបន្ដឆ្នាំ២០២៥"

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥របស់រដ្ធបាលថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែមករា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទី​ព្រឹក នៅឯ​រដ្ឋបាលខេត្ដព្រៃវែង​ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥របស់រដ្ធបាលថ្នាក់ក្រោមជាតិ ​សាលារៀនបឋម និងអនុវិទ្យាល័យ ដែលត្រូវចូលរួមវាយតម្លៃ។


អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូល ទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ​ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ

សាលាខេត្ដព្រៃវែង៖ នៅព្រឹក​ថ្ងៃសុក្រ ៦កើត​ ខែផល្គុន ឆ្នាំថោះ បញ្ចស័ក​ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៤​

គណៈកម្មាធិការដឹកនាំ​ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ ដឹកនាំ និងអញើញចូលរួមសម្របសម្រួលពីតំណាងរដ្ឋបាលខេត្ដ ឯកឧត្ដម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ដព្រៃវែង,មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ និងអង្គភាពពាក់ព័ន្ធរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ​ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។

សូមអរគុណ!

ជូនតារាងបញ្ជីឈ្មោះដែលត្រូវវាយតម្លៃ សាលាបឋមសិក្សា និងអនុវិទ្យាល័យ៖ ​ទាយយកឯកសារ


អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
    • នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
    • (Zoom Meeting)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលា​ ស្ដីពី"​ការវាយតម្លៃចំណាយ​សាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ ក្នុង​លើកកម្ពស់ការផ្ដស់់សេវាសាធារណៈ​ក្នុងវិស័យអប់រំ "

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ,​ តំណាងលោកប្រធានមន្ទីរ​សហវ​-ខេត្ដព្រៃវែង​​ បា​នអញើញចូលរួមសិក្ខាសាលា​ ស្ដីពី"​ការវាយតម្លៃចំណាយ​សាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ ក្នុង​លើកកម្ពស់ការផ្ដស់់សេវាសាធារណៈ​ក្នុងវិស័យអប់រំ "​​។​​ ដោយ​មានការអញើញដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យ៉េត​ វីណែល អនុរដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ។ កិច្ចប្រជុំរៀបចំនៅថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤​ វេលាម៉ោង ០៣​:០០នាទីរសៀល នៅសាលាជាតិគយ។ សូមអរគុណ!

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
ប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការបិទបញ្ជីចំណូល -ចំណាយថវិកា និងការធ្វើរបាយការណ៍​បូកសរុបការអនុវត្ដចំណូល -ចំណាយថវិកាថ្នាក់ជាតិ​ឆ្នាំ២០២៣

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ព​ព្រៃវែង៖បានរៀបចំកិច្ចប្រជុំដែលប្រព្រឹត្ដទៅនាព្រឺកថ្ងៃពុធ ៣រោច​​ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ​លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញខេត្ដព្រៃវែង និង លោក សុន ចំណាយ ប្រធានរតនាគារខេត្ដព្រៃវេង បាន

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្ដីពី "គន្លឹះថ្មីៗលើការប្រើប្រាស់ប្រព័ន្ធ FMIS"

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង,ថ្នាក់ដឹកនាំ និងមន្ត្រីជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្ដីពី "គន្លឹះថ្មីៗលើការប្រើប្រាស់ប្រព័ន្ធ FMIS" តាមរយៈប្រព័ន្ធសន្និសីទវីដេអូដោយប្រើប្រាស់កម្មវិធី Zoom។

  • ថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
  • ព្រៃវែង ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2023





អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលឆ្នាំ២០២៣ នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • នារសៀល,ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំពី លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលឆ្នាំ២០២៣ នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូ(Zoom) ដើម្បីតាមដានវឌ្ឍនភាព និងពិភាក្សាអំពីបញ្ហាប្រឈម និងសំណើដោះស្រាយលើការជំរុញលើការអនុវត្តផែនការសកម្មភាព របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ដ។
អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាពីតម្រូវការ និងផែនការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តគម្រោងប្រព័ន្ធ SARIM ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង: លោក ទួន សុគន្ធ ប្រធានមន្ទីរ ,អនុប្រធានមន្ទីរ,ប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង បានដឹកនាំការប្រជុំពិភាក្សាពីតម្រូវការ និងផែនការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តគម្រោងប្រព័ន្ធ SARIM ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល តាមប្រព័ន្ធវីដេអូ(Zoom)។

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
ពិធី "ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ពង្រីកការប្រើប្រាស់ FMIS ទៅការដ្ឋានថ្មី និង ពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលក្រុង-ស្រុក-ឃុំ និង សង្កាត់ ដែលនៅសេសសល់ទាំងអស់"

នារសៀល,ថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធី "ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, និងពង្រីកការ ប្រើប្រាស់ FMIS ទៅការដ្ឋានថ្មី និង ពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលក្រុង-ស្រុក-ឃុំ និង សង្កាត់ ដែលនៅសេសសល់ទាំងអស់ទូទាំងប្រទេស ដែលជាសមិទ្ធផលសំខាន់ថ្មីៗបន្ថែមទៀតសម្រេចបានដោយការខិតខំរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS។

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
កម្មវិធីសំណេះសំណាលជាមួយនិវត្តនជន

សាលាខេត្តព្រៃវែង,ក្រោមអធិបតីភាព ឯកឧត្តម យ៉េតវី ណែល អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្ដិយសសមាគមសង្គហ:មិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០២៣។


  • នាព្រឹក,ថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក .. ២៥៦៧
  • ខេត្តព្រៃវែង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣

  • Pages posted


អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ (SARMIS)”

នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង,ដោយមានការដឹកនាំពី លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង, ដោយអនុវត្ដតាមផែនការសកម្មភាពលម្អិតដំណាក់កាលទី៤ សម្រាប់​ការអនុវត្ដឆ្នាំ២០២៣ របស់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង ក្រោមកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីបង្កើនសមត្ថភាពមន្រ្ដីរបស់រដ្ឋបាលឃុំ/សង្កាត់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​គ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ (SARMIS) ឱ្យកាន់​តែច្បាស់លាស់បន្ថែមទៀត បានរៀបចំវគ្គ​បណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​គ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ (SARMIS)។ ទន្ទឹមនេះ សូមលោក លោកស្រីដែលអញ្ជើញចូលរួម សូមភ្ជាប់នូវកុំព្យូទ័រយួរដៃ (Computer Laptop)ដើម្បីអនុវត្ដបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ SARMIS ដោយផ្ទាល់។ សូមអរគុណ!

  • វគ្គបណ្ដុះបណ្ដាលប្រព្រឹត្ដទៅនាព្រឹក ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦
  • ព្រៃវែង ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២៣
អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២)។

  • នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២)។ អង្គប្រជុំប្រព្រឹត្តទៅនាថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក។ ការអញ្ជើញនៃគណៈអធិបតីចូលរួមអង្គប្រជុំ លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្ត, លោក ម៉ម ថាណូ អនុប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ,លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងការអញ្ជើញចូលរួមពី ឯកឧត្ដម លោក លោកស្រី មន្ត្រី តំណាងក្រសួង ស្ថាប័ននានាចូលរួមក្នុងកិច្ចប្រជុំខាងលើនេះផងដែរ។

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

សាលាខេត្តព្រៃវែង, លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

  • ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
  • ក្រុងព្រៃវែង ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣
អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

សាលាខេត្តព្រៃវែង,លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

    • ថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
  • ព្រៃវែងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣

អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ ស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែងនាព្រឹក ថ្ងៃទីខែកុម្ភៈ ឆ្នាំ២០២៣។ មន្ទីរសហវ-ខេត្តព្រៃវែងសហការជាមួយ

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តព្រៃវែង,បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព

លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង,លោកទួន សុគន្ធ ប្រធានមន្ទីរសហវ-ខេត្តព្រៃវែង,កញ្ញា វ៉ាន់ រស្មីចរិយា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,លោក សុន ចំណាន ប្រធានរតនាខេត្តព្រៃវែង និងលោក លោកស្រីអភិបាល~អភិបាលរង ក្រុង-ស្រុក រជ្ជទេយ្យ រួមទាំងអ្នកចូលរួមជាច្រើននាក់។


អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
ប្រជុំផ្សព្វផ្សាយ​សារាចរណែនាំលេខ០១៣ សហវ ស្ដីពី​ការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង៖នារសៀល, ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង​​សហការជាមួយអគ្គនាយកដ្ឋាន​ថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​ បានរៀបចំប្រជុំផ្សព្វផ្សាយ​សារាចរណែនាំលេខ០១៣ សហវស្ដីពី​ការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមអធិបភាពលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​ខេត្ដ ,លោក ប៉ូ ឬទ្ធី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ដ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ​ និងមន្រ្ដីជំនាញ ទាំង២៤មន្ទីរ ទីភ្នាក់ងារ​ប្រតិបត្ដិការពិសេស និងតំណាង​គ្រឺះស្ថានរដ្ឋបាលសាធារណៈសរុបអ្នកចូលរួមចំនួន ៨០នាក់។


អ្នកនិពន្ធ: Thongdaravityea
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ ២០២៣
អានបន្ថែម
ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក

នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ

នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០:៣០ ព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេស ក.ម.រ., អមដោយ ឯកឧត្តមអនុប្រធាន ក.ម.រ. និងសមាជិកនៃ ក.ម.រ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ «សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ» តាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
********************************************
On Wednesday 22 December 2021 at 10:30 am, H.E Pen Thirong, Under Secretary of State of the MEF, Deputy Secretary-General of GSC and Permanent Deputy Chair of PFDGS-TWG, accompanied by H.E. Deputy Chair, Member of PFDGS-TWG and relevant senior specialists and specialists of MEF, led a meeting to review and discuss on Draft Prakas on Government Securities Issuance via Video Conference.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ

នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ ដូចខាងក្រោម៖ ១. បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ មូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ និង ២. បទបង្ហាញស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. ព្រមទាំងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទ កសហវ. ។
********************************************
On Monday, 20 December 2021, at 9:00am, At Ministry of Economy and Finance (MEF), H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of the Ministry of Economy and Finance and Chairman of PFM Reform Steering Committee, led a virtual PFM Reform Commission Meeting to discuss two agendas as the following: 1. Presentation on the Draft Strategy on Implementing Accrual Basis Public Accounting Standards in Cambodia 2021-2031 2. Presentation on monitoring the progress of implementing 5 key strategies under PFM reform program. This meeting is with the participations of MEF’s Management and PFM reform working groups of entities under MEF.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:៣០ នាទី ព្រឹក, ឯកឧត្តម រស់ សីសវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង លោកប្រធានផ្នែក មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. ហើយកិច្ចពិភាក្សាត្រូវបានផ្តោតលើការបែងចែកភារកិច្ចជូនឯកឧត្តមអគ្គលេខាធិការរង ដើម្បីដឹកនាំមន្រ្តីជំនាញតាមផ្នែក ក្នុងការរៀបចំខ្លឹមសារវិភាគ សម្រាប់ត្រៀមរាយការណ៍ជូនគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
********************************
On Friday, 17th December 2021, at 9:30, H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance (MEF) and the Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC) led a GSC internal meeting to review preliminary result of implementing the 5 core reform strategies in PFMRP. The meeting is participated by all deputy secretary general of GSC, head of admin finance and M&E, senior specialist and specialists of GSC. Discussion of the meeting focuses on framing the analytical information to prepare for reporting to the PFM reform committee of MEF.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ

នាថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៣:០០ នាទីរសៀល, ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកជំនាញការអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ “សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ ”។
***********************************
On Thursday, 16 December 2021, at 3:00pm, H.E. Meas Soksensan, the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Secretary General of GSC, accompanied by Senior Specialists and Specialists of GSC, led a discussing meeting via video conference with Technical Assistants from EU to review on “the Zero Draft of PFM Impact Assessment Focusing on System and Public Service Delivery”.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:០០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយលោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេសរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
***********************************
On Tuesday , 14th December 2021, at 9:00am, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF), the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), and the Chairman of Ad-hoc Technical Working Group, representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Amin, Finance, M&E Division of GSC, and Vice Chairman of Ad-hoc Technical Working Group joined a virtual meeting to discuss the Draft Prakas on the principles and procedures for non-tax revenue management in condition of functions transferring for revenue from public services, revenue from fines and penalties, and in condition of sharing revenue from public services and revenue from state property from national administrations to sub-national administrations. This meeting is led by H.E Vong Sandab, Secretary of State of the MEF and the Chairman of Ad-hoc Working Group at Management Level with the participations of technical Ad-hoc working group and ad-hoc working group at management level for formulating legal framework for managing non-tax revenue in condition of transferring and sharing non-tax revenue from line ministries to sub-national level.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)

នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ១០:៣០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញជាមួយតំណាងរូបិយវត្ថុអន្តរជាតិ ពិភាក្សាអំពី “លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)” ។
********************************************
On Wednesday, 8th December 2021, at 10:30am, H.E. Yeth Vinel, Under Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by Mr. Um Youthy, Head of Administration Finance and Monitoring and Evaluation Division, Senior Specialist and Specialists of GSC, led a virtual meeting with representatives of International Monetary Fund (IMF) to discuss “the preliminary results of the efficiency of implementing FMIS Phase 1, Phase 2 and Phase 3 (Implementing)”.

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
កិច្ចប្រជុំ “ច្បាប់ស្តីពីការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១
អានបន្ថែម
កិច្ចប្រជុំ “ច្បាប់ស្តីពីការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”

asdf

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១
អានបន្ថែម
កិច្ចប្រជុំ “ច្បាប់ស្តីពីការរៀបចំថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១
អានបន្ថែម
ចំនួនសុរប: 35