ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ អគារសិក្សា១ខ្នង មាន៣បន្ទប់ និងសមទ្ធិផលនានា ក្នុងសាលាបឋមសិស្សាបឹងរ៉ាច់ ស្ថិតនៅក្នុងភូមិបឹងរ៉ាច់ ឃុំបឹងរ៉ាច់ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមីនា ឆ្នាំ ២០២៦

ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ អគារសិក្សា១ខ្នង មាន៣បន្ទប់ និងសមទ្ធិផលនានា ក្នុងសាលាបឋមសិស្សាបឹងរ៉ាច់ ស្ថិតនៅក្នុងភូមិបឹងរ៉ាច់ ឃុំបឹងរ៉ាច់ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពិធីសម្ពោធនេះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សប្បុរសជន លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុកទាំ១៣ កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំទាំង១១ ក្រុមគ្រូពេទ្យ នាយក នាយករងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិស្សាបឹងរ៉ាច់ និងសាលាអនុវិទ្យាអង្គរទ្រេត មេឃុំ មេភូមិ ក្រុមយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឫទ្ធិ យុវជន ស.ស.យ.ក លោកយាយជី តាជី និងបងអ៊ុំពូមីងប្អូនបងប្រជាពលរដ្ឋក្នុងឃុំអង្គរទ្រេត សរុបចំនួនប្រមាណ ១.១៦១ អង្គ/រូប។

ព័ត៌មានទាក់ទង