ពិធីសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុង“ពិធីសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, ជាពិសេស វត្តមានរបស់និវត្តជន ជាអតីតមន្ត្រីរាជការ ធ្លាប់បម្រើការងារក្រោមដំបូលស្ថាប័នតែមួយ។ សម្រាប់ឆ្នាំនេះ និវត្តជនដែលបានអញ្ជើញចូលរួម សមាគមសង្គហៈមិត្ត បានឧបតម្ថក្នុងម្នាក់ៗនឹងទទួលបានថវិកាចំនួន ១៥ម៉ឺនរៀល និងក្រម៉ា១។ ដោយឡែក មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមឧបតម្ថបន្ថែមក្នុងម្នាក់ៗនឹងទទួលបានថវិកាចំនួន ៥ម៉ឺនរៀលទៀត ដូច្នេះជារួមក្នុងម្នាក់ៗនឹងទទួលបានថវិកាចំនួន ២០ម៉ឺនរៀល និងក្រម៉ា១។
ព័ត៌មានទាក់ទង