ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយ "ផែនការគោលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥-២០៣៥"
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ ២០២៦

ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ​ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមដែនសមត្ថកិច្ច និងវិស័យរៀងៗ​ខ្លួន អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើព​ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "ផែនការគោលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥-២០៣៥" ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត​ ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់​ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ។

ព័ត៌មានទាក់ទង