ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​ចូលរួម​ជាតំណាង​ដ៏​ខ្ពង់​​​ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ង​សេដ្ឋ​​កិច្ច​​និង​ហិរ​ញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋ​កិច្ច​និង​​ហិរញ្ញវត្ថុ នៅក្នុង“ពិធីសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង​” ដោយមាន​កា​រ​​​ញ្ជើ​ញ​​​​ចូល​រួម​​​ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរសេដ្ឋ​កិច្ច​និង​ហិរញ្ញ​​​​​​វត្ថុខេត្ត​, ជា​ពិ​សេ​ស វត្តមាន​របស់​និវត្តជន ជាអតីតមន្ត្រីរាជការ ធ្លាប់បម្រើការងារ​ក្រោម​ដំបូល​ស្ថាប័ន​តែ​មួយ​​​។ សម្រាប់ឆ្នាំនេះ និវត្តជនដែលបានអញ្ជើញចូលរួម សមាគម​សង្គ​ហៈ​មិត្ត បានឧបតម្ថក្នុងម្នាក់ៗនឹងទទួលបានថវិកាចំនួន ១៥ម៉ឺនរៀល និងក្រម៉ា១។ ដោយឡែក មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុខេត្ត បានចូលរួមឧបតម្ថបន្ថែមក្នុងម្នាក់ៗនឹងទទួលបានថវិកាចំនួន ៥ម៉ឺនរៀលទៀត ដូច្នេះ​ជារួម​ក្នុង​ម្នាក់ៗនឹងទទួលបានថវិកាចំនួន ២០ម៉ឺនរៀល និងក្រម៉ា១។

ព័ត៌មានទាក់ទង