កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង បានសហការជាមួយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរលេខ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ក្រោមអធិបតីភាពលោក ឈួន ខេមរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក ប៉ូ ឬទ្ធី ប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង។
ព័ត៌មានទាក់ទង